ព្រះត្រៃបិដក ភាគ ៤៣

​ឥន្រ្ទិយ​ទាំង​ ​៥​ ​នេះ​ ​គឺ​សទ្ធិន្រ្ទិយ​ ​វីរិយិន្រ្ទិយ​ ​សតិន្រ្ទិយ​ ​សមាធិន្រ្ទិយ​ ​បញ្ញិន្រ្ទិយ​ ​នៅ​ទន់ខ្សោយ​ ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះតែ​ឥន្រ្ទិយ​ទាំង៥នេះ​ ​ទន់ខ្សោយ​ ​បុគ្គល​នោះ​ ​រមែង​សម្រេច​អនន្តរិយ​គុណ​ ​(​មគ្គ​សមាធិ​ ​ដែល​ឲ្យផល​ជាលំដាប់​)​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​បាន​ ​យឺតយូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​លំបាក​ ​ទំាង​ត្រាស់​ដឹង​ក៏​យឺតយូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​ឆាប់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បើ​តាម​ប្រក្រតី​ ​ជា​អ្នកមាន​រាគៈ​ក្លៀវក្លា​ ​តែង​ទទួល​ ​ទុក្ខទោមនស្ស​ ​ដែល​កើតអំពី​រា​គៈ​រឿយ​ៗ​ ​បើ​តាម​ប្រក្រតី​ ​ជា​អ្នកមាន​ទោសៈ​ក្លៀវក្លា​ ​តែង​ទទួល​ទុក្ខទោមនស្ស​ ​ដែល​កើតអំពី​ទោ​សៈ​រឿយ​ៗ​ ​បើ​តាម​ប្រក្រតី​ ​ជា​អ្នកមាន​ ​មោហៈ​ក្លៀវក្លា​ ​តែង​ទទួល​ទុក្ខទោមនស្ស​ ​ដែល​កើតអំពី​មោហៈ​រឿយ​ៗ​។​ ​ឥន្រ្ទិយ​ទាំង​ ​៥​ ​នេះ​គឺ​ ​សទ្ធិន្រ្ទិយ​ ​វីរិយិន្រ្ទិយ​ ​សតិន្រ្ទិយ​ ​សមាធិន្រ្ទិយ​ ​បញ្ញិន្រ្ទិយ​ ​របស់​បុគ្គល​នោះ​ ​ក្លៀវក្លា​ ​ព្រោះតែ​ឥន្រ្ទិយ​ទាំង៥នេះ​ ​ក្លៀវក្លា​ដែរ​ ​បុគ្គល​នោះ​ ​រមែង​សម្រេច​អនន្តរិយ​គុណ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​ ​បាន​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​ស្រួល​ ​តែ​ត្រាស់​ដឹង​យឺតយូរ​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636853692860115531
ទៅកាន់ទំព័រ៖