ព្រះត្រៃបិដក ភាគ ៤៣

​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ផង​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ផង​ ​វៀរចាក​ការ​និយាយ​កុហក​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​វៀរចាក​ការ​និយាយ​កុហក​ផង​ ​វៀរចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​វៀរចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សប្បុរស​ក្រៃលែង​ជាង​សប្បុរស​។​ ​
 [​៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​អសប្បុរស​ផង​ ​នូវ​អសប្បុរស​ ​ក្រៃលែង​ ​ជាង​អសប្បុរស​ផង​ ​នូវ​សប្បុរស​ផង​ ​នូវ​សប្បុរស​ក្រៃលែង​ ​ជាង​សប្បុរស​ផង​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ដាប់​នូវ​ពាក្យ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ស្ដាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636853742067020005
ទៅកាន់ទំព័រ៖