ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​មាន​សទ្ធា​ ​មិន​ខ្មាសបាប​ ​មិន​ក្ដៅ​នឹង​បាប​ ​ជា​អ្នក​មិន​ចេះដឹង​ ​ខ្ជិលច្រអូស​ ​មិន​មានស្មារតី​ ​មិន​មាន​ប្រាជ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​ក្រៃលែង​ជាង​អសប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​មាន​សទ្ធា​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​មិន​មាន​សទ្ធា​ផង​ ​មិន​ខ្មាសបាប​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​មិន​ខ្មាសបាប​ផង​ ​មិន​ក្ដៅ​នឹង​បាប​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​មិន​ក្ដៅ​នឹង​បាប​ផង​ ​មិនបាន​ចេះដឹង​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​មិន​ចេះដឹង​ផង​ ​ខ្ជិលច្រអូស​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​ខ្ជិលច្រអូស​ផង​ ​មិន​មានស្មារតី​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​មិន​មានស្មារតី​ផង​ ​មិន​មាន​ប្រាជ្ញា​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​មិន​មាន​ប្រាជ្ញា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសប្បុរស​ ​ក្រៃលែង​ជាង​អសប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636853742253460668
ទៅកាន់ទំព័រ៖