ព្រះត្រៃបិដក ភាគ ៤៣
ជាអ្នកមានសទ្ធា ខ្មាសបាប ក្ដៅនឹងបាប ចេះដឹងច្រើន ប្រារព្ធព្យាយាម មានស្មារតី មានប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ក្រៃលែងជាងសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសទ្ធា ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការបរិបូណ៌ដោយសទ្ធាផង ខ្មាសបាបដោយខ្លួនឯងផង ទាំង បបួលជនដទៃ ក្នុងការខ្មាសបាបផង ក្ដៅនឹងបាប ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការក្ដៅនឹងបាបផង ចេះដឹងច្រើន ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការចេះ ដឹងច្រើនផង ប្រារព្ធព្យាយាម ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការប្រារព្ធព្យាយាមផង មានស្មារតីដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមានស្មារតីផង បរិបូណ៌ដោយប្រាជ្ញា ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការបរិបូណ៌ដោយប្រាជ្ញា ផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរសក្រៃលែងជាងសប្បុរស។
ID: 636853742434091000
ទៅកាន់ទំព័រ៖