ព្រះត្រៃបិដក ភាគ ៤៣

 ​[​៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​អសប្បុរស​ផង​ ​នូវ​អសប្បុរស​ ​ក្រៃលែង​ជាង​អសប្បុរស​ផង​ ​នូវ​សប្បុរស​ផង​ ​នូវ​សប្បុរស​ក្រៃលែង​ជាង​សប្បុរស​ផង​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្ដាប់​នូវ​ពាក្យ​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​និយាយ​ពាក្យ​កុហក​ ​និយាយ​ពាក្យ​ញុះញង់​ ​និយាយ​ពាក្យទ្រគោះ​ ​និយាយ​ពាក្យ​រោយរាយ​ ​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ក្រៃលែង​ជាង​អសប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​សម្លាប់សត្វ​ផង​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ផង​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ផង​ ​និយាយ​ពាក្យ​កុហក​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​និយាយ​ពាក្យ​កុហក​ផង​ ​និយាយ​ពាក្យ​ញុះញង់​ ​ដោយខ្លួនឯង​ផង​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636853742600610524
ទៅកាន់ទំព័រ៖