ព្រះត្រៃបិដក ភាគ ៤៣
វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយផង វៀរចាកការនិយាយពាក្យកុហក ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយពាក្យកុហកផង វៀរចាកការនិយាយពាក្យញុះញង់ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយពាក្យញុះញង់ផង វៀរចាកការនិយាយពាក្យទ្រគោះ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយពាក្យទ្រគោះផង វៀរចាកការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរសក្រៃលែងជាងសប្បុរស។
[៥៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែងជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែងជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់ពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។បេ។ ច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ។
ID: 636853742957850957
ទៅកាន់ទំព័រ៖