ព្រះត្រៃបិដក ភាគ ៤៣
មិនមានចិត្តព្យាបាទ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការមិនមានព្យាបាទផង ជាសម្មាទិដ្ឋិ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសម្មាទិដ្ឋិផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ក្រៃលែងជាងសប្បុរស។
[៥៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែងជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែងជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមាន សេចក្ដីឃើញខុស មានសេចក្ដីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានការព្យាយាមខុស មានសេចក្ដីរលឹកខុស មានការតាំងចិត្តខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ក្រៃលែងជាងអសប្បុរស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង មានសេចក្ដីត្រិះរិះខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីត្រិះរិះខុសផង មានវាចាខុស ដោយខ្លួនឯងផង
ID: 636853743354153624
ទៅកាន់ទំព័រ៖