ព្រះត្រៃបិដក ភាគ ៤៣

​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​វាចា​ខុស​ផង​ ​មានការ​ងារ​ខុស​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការងារ​ខុស​ផង​ ​មានការ​ចិញ្ចឹមជីវិត​ខុស​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​ចិញ្ចឹមជីវិត​ខុស​ផង​ ​មានការ​ព្យាយាម​ខុស​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​ព្យាយាម​ខុស​ផង​ ​មាន​សេចក្ដី​រលឹក​ខុស​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​សេចក្ដី​រលឹក​ខុស​ផង​ ​មានការ​តាំងចិត្ត​ខុស​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​តាំងចិត្ត​ខុស​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសប្បុរស​ ​ក្រៃលែង​ជាង​អសប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សេចក្ដី​ឃើញត្រូវ​ ​មាន​សេចក្ដី​ត្រិះរិះ​ត្រូវ​ ​មាន​វាចា​ត្រូវ​ ​មានការ​ងារ​ត្រូវ​ ​មានការ​ចិញ្ចឹមជីវិត​ត្រូវ​ ​មានការ​ព្យាយាម​ត្រូវ​ ​មាន​សេចក្ដី​រលឹក​ត្រូវ​ ​មានការ​តាំងចិត្ត​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​ក្រៃលែង​ជាង​សប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សេចក្ដី​ឃើញត្រូវ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​ឃើញត្រូវ​ផង​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636853743542944423
ទៅកាន់ទំព័រ៖