ព្រះត្រៃបិដក ភាគ ៤៣
មានសេចក្តីត្រិះរិះត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីត្រិះរិះត្រូវផង មានវាចាត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងវាចាត្រូវផង មានការងារត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការងារត្រូវផង មានការចិញ្ចឹមជីវិតត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការចិញ្ចឹមជីវិតត្រូវផង មានការព្យាយាមត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការព្យាយាមត្រូវផង មានសេចក្តីរលឹកត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីរលឹកត្រូវផង មានការតាំងចិត្តត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការតាំងចិត្តត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ក្រៃលែងជាងសប្បុរស។
[៥៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែងជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែងជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមាន សេចក្តីឃើញខុស។បេ។ មានញាណខុស មានការរួចខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។
ID: 636853743769047355
ទៅកាន់ទំព័រ៖