ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បើតាមប្រក្រតី មិនមែនជាអ្នកមានរាគៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីរាគៈរឿយៗ បើតាមប្រក្រតី មិនមែនជាអ្នកមានទោសៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីទោសៈរឿយៗ បើតាមប្រក្រតី មិនមែនជាអ្នកមានមោហៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ ឥន្រ្ទិយទាំង ៥ នេះគឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ នៅទន់ខ្សោយ រមែងកើតប្រាកដ ដល់បុគ្គលនោះ ព្រោះតែឥន្ទ្រិយទាំង៥នេះ នៅទន់ខ្សោយដែរ បុគ្គលនោះ ក៏សម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយ យឺតយូរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏ឆាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បើតាមប្រក្រតី មិនមែនជាអ្នកមានរាគៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីរាគៈរឿយៗ បើតាមប្រក្រតី មិនមែនជាអ្នកមានទោសៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីទោសៈរឿយៗ
ID: 636853693037655685
ទៅកាន់ទំព័រ៖