ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​ក្រៃលែង​ជាង​អសប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សេចក្ដី​ឃើញ​ខុស​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​សេចក្ដី​ឃើញ​ខុស​ផង​។​បេ​។​ ​មាន​ញាណ​ខុស​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ញាណ​ខុស​ផង​ ​មានការ​រួច​ខុស​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​រួច​ខុស​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសប្បុរស​ ​ក្រៃលែង​ជាង​អសប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សេចក្ដី​ឃើញត្រូវ​។​បេ​។​ ​មាន​ញាណ​ត្រូវ​ ​មានការ​រួច​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​ក្រៃលែង​ជាង​សប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សេចក្ដី​ឃើញត្រូវ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​សេចក្ដី​ឃើញត្រូវ​ផង​។​បេ​។​ ​មាន​ញាណ​ត្រូវ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ញាណ​ត្រូវ​ផង​ ​មានការ​រួច​ត្រូវ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​រួច​ត្រូវ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សប្បុរស​ ​ក្រៃលែង​ជាង​សប្បុរស​។​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636853743942227260
ទៅកាន់ទំព័រ៖