ព្រះត្រៃបិដក ភាគ ៤៣

 ​[​៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​បុគ្គល​លាមក​ផង​ ​នូវ​បុគ្គល​លាមក​ ​ក្រៃលែង​ជាង​បុគ្គល​លាមក​ផង​ ​នូវ​បុគ្គល​ល្អ​ផង​ ​នូវ​បុគ្គល​ល្អ​ ​ក្រៃលែង​ជាង​បុគ្គល​ល្អ​ផង​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្ដាប់​នូវ​ពាក្យ​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​លាមក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​។​បេ​។​ ​មាន​សេចក្ដី​ឃើញ​ខុស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​លាមក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​លាមក​ ​ក្រៃលែង​ជាង​បុគ្គល​លាមក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​សម្លាប់សត្វ​ផង​។​បេ​។​ ​មាន​សេចក្ដី​ឃើញ​ខុស​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​សេចក្ដី​ឃើញ​ខុស​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​លាមក​ ​ក្រៃលែង​ជាង​បុគ្គល​លាមក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ល្អ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​។​បេ​។​ ​មាន​សេចក្ដី​ឃើញត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ល្អ​ ​ក្រៃលែង​ជាង​បុគ្គល​ល្អ​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636853744132768159
ទៅកាន់ទំព័រ៖