ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌ល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញត្រូវផង។បេ។ មានញាណត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណត្រូវផង មានការរួចត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អ។
ចប់ សប្បុរិសវគ្គ ទី១។
ឧទ្ទាននៃសប្បុរិសវគ្គនោះគឺ
និយាយអំពីសិក្ខាបទ ១ អំពីបុគ្គលមិនមានសទ្ធា ១ អំពីធម៌ ៧ នាំឲ្យវិនាស ១ មួយយ៉ាងទៀត និយាយអំពីកម្មទាំង ១០ ប្រការ ១ អំពីមគ្គប្រកបដោយអង្គ ៨ ប្រការ ១ អំពីមគ្គ ១០ ប្រការ ១ អំពីបាបធម៌ ២ ប្រការ ១ អំពីបាបធម៌ ២ ប្រការដទៃទៀត ១។
ID: 636853745210919825
ទៅកាន់ទំព័រ៖