ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប ដោយធម៌ ៤យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ បុគ្គល ប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ កតញ្ញុកតវេទិតា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។
[៦៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ គឺបុគ្គល ជាអ្នកសម្លាប់សត្វ ១ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ និយាយពាក្យកុហក ១។បេ។ គឺបុគ្គលជាអ្នកវៀរចាកការសម្លាប់សត្វ ១ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបាឲ្យ ១ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយពាក្យកុហក ១។បេ។
[៦៥] បុគ្គលមានសេចក្ដីឃើញខុស ១ មានសេចក្ដីត្រិះរិះខុស ១ មានវាចាខុស ១ មានការងារខុស ១។បេ។ បុគ្គលមានសេចក្ដីឃើញត្រូវ ១ មានសេចក្ដីត្រិះរិះត្រូវ ១ មានវាចាត្រូវ ១ មានការងារត្រូវ ១។បេ។
ID: 636853746099320639
ទៅកាន់ទំព័រ៖