ព្រះត្រៃបិដក ភាគ ៤៣

 [​៦៦​]​ ​បុគ្គល​ជា​អ្នកមាន​ការ​ចិញ្ចឹមជីវិត​ខុស​ ​១​ ​មាន​សេចក្ដីព្យាយាម​ខុស​ ​១​ ​មាន​សេចក្ដី​រលឹក​ខុស​ ​១​ ​មាន​សេចក្ដី​តាំងចិត្ត​ខុស​ ​១​។​បេ​។​ ​បុគ្គល​ជា​អ្នកមាន​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​មាន​សេចក្ដីព្យាយាម​ត្រូវ​ ​១​ ​មាន​សេចក្ដី​រលឹក​ត្រូវ​ ​១​ ​មាន​សេចក្ដី​តាំងចិត្ត​ត្រូវ​ ​១​។​បេ​។​
 [​៦៧​]​ ​បុគ្គល​អ្នកពោល​ថា​ឃើញ​ ​ក្នុង​របស់​ដែល​មិនបាន​ឃើញ​ ​១​ ​ពោល​ថា​ឮ​ ​ក្នុង​របស់​ដែល​មិនបាន​ឮ​ ​១​ ​ពោល​ថា​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​ក្នុង​របស់​ដែល​មិនបាន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​១​ ​ពោល​ថា​ដឹង​ច្បាស់​ ​ក្នុង​របស់​ដែល​មិនបាន​ដឹង​ច្បាស់​ ​១​។​បេ​។​ ​បុគ្គល​អ្នកពោល​ថា​ ​មិនឃើញ​ ​ក្នុង​របស់​ដែល​មិនបាន​ឃើញ​ ​១​ ​ពោល​ថា​មិនឮ​ ​ក្នុង​របស់​ដែល​មិនបាន​ឮ​ ​១​ ​ពោល​ថា​មិនបាន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​ក្នុង​របស់​ដែល​មិនបាន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​១​ ​ពោល​ថា​មិនដឹង​ច្បាស់​ ​ក្នុង​របស់​ដែល​មិនបាន​ដឹង​ច្បាស់​ ​១​។​បេ​។​ ​
 ​[​៦៨​]​ ​បុគ្គល​អ្នកពោល​ថា​ ​មិនឃើញ​ ​ក្នុង​របស់​ដែល​បានឃើញ​ ​១​ ​ពោល​ថា​មិនឮ​ ​ក្នុង​របស់​ដែល​បានឮ​ ​១​ ​ពោល​ថា​ ​មិនបាន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​ក្នុង​របស់​ដែល​បាន​ ​ហឹត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​១​ ​ពោល​ថា​មិនដឹង​ច្បាស់​ ​ក្នុង​របស់​ដែល​បានដឹង​ច្បាស់​ ​១​។​បេ​។​ ​បុគ្គល​អ្នកពោល​ថា​ឃើញ​ ​ក្នុង​របស់​ដែល​បានឃើញ​ ​១​ ​ពោល​ថា​ឮ​ ​ក្នុង​របស់​ដែល​បានឮ​ ​១​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636853746384346941
ទៅកាន់ទំព័រ៖