ព្រះត្រៃបិដក ភាគ ៤៣
ជាអ្នកប្រកបដោយទោសផង ត្រូវពួកវិញ្ញូជនតិះដៀលផង បានបាប ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង ឈ្មោះថា បណ្ឌិត ឈ្លាស ជាសប្បុរស រមែងរក្សានូវខ្លួន មិនឲ្យមានគុណជីកចោល កំចាត់ចោលផង មិនមានទោសផង មិនត្រូវពួកវិញ្ញូជនតិះដៀលផង បានបុណ្យច្រើនផង។ បុគ្គលប្រកប ដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ សម្មាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះ ឈ្មោះថា បណ្ឌិត ឈ្លាស ជាសប្បុរស រមែងរក្សានូវខ្លួន មិនឲ្យមានគុណជីកចោល កំចាត់ចោលផង ជាអ្នកមិនមានទោសផង មិនត្រូវពួកវិញ្ញូជនតិះដៀលផង បានបុណ្យ ច្រើនផង។
[៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង ឈ្មោះថា ពាល មិនឈ្លាស ជាអសប្បុរស រមែងរក្សានូវខ្លួន ឲ្យមានគុណជីកចោល កំចាត់ចោលផង ជាអ្នកប្រកបដោយទោសផង ត្រូវពួកវិញ្ញូជនតិះដៀលផង បានបាបច្រើនផង។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ អកតញ្ញុអកតវេទិតា ១។បេ។
ID: 636853747323140637
ទៅកាន់ទំព័រ៖