ព្រះត្រៃបិដក ភាគ ៤៣

(​ប្រកប​)​ ​ដោយ​កាយសុចរិត​ ​១​ ​វចីសុចរិត​ ​១​ ​មនោសុចរិត​ ​១​ ​ក​ត​ញ្ញុ​កតវេទិតា​ ​១​។​បេ​។​
 [​៧៤​]​ ​បុគ្គល​ជា​អ្នកសម្លាប់​សត្វ​ ​១​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ប្រព្រឹត្ត​ ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​១​ ​និយាយ​ពាក្យ​កុហក​ ​១​។​បេ​។​ ​បុគ្គល​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​ ​១​ ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​១​ ​វៀរចាក​ការ​និយាយ​កុហក​ ​១​។​បេ​។​
 ​[​៧៥​]​ ​បុគ្គល​ជា​អ្នកមាន​សេចក្ដី​ឃើញ​ខុស​ ​១​ ​មាន​សេចក្ដី​ត្រិះរិះ​ខុស​ ​១​ ​មាន​វាចា​ ​ខុស​ ​១​ ​មានការ​ងារ​ខុស​ ​១​។​បេ​។​ ​បុគ្គល​ជា​អ្នកមាន​សេចក្ដី​ឃើញត្រូវ​ ​១​ ​មាន​សេចក្ដី​ ​ត្រិះរិះ​ត្រូវ​ ​១​ ​មាន​វាចា​ត្រូវ​ ​១​ ​មានការ​ងារ​ត្រូវ​ ​១​។​បេ​។​
 [​៧៦​]​ ​បុគ្គល​ជា​អ្នកមាន​ការ​ចិញ្ចឹមជីវិត​ខុស​ ​១​ ​មានការ​ព្យាយាម​ខុស​ ​១​ ​មានការ​ ​រលឹក​ខុស​ ​១​ ​មានការ​តាំងចិត្ត​ខុស​ ​១​។​បេ​។​ ​បុគ្គល​ជា​អ្នកមាន​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​មានការ​ព្យាយាម​ត្រូវ​ ​១​ ​មានការ​រលឹក​ត្រូវ​ ​១​ ​មានការ​តាំងចិត្ត​ត្រូវ​ ​១​។​បេ​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636853747572484899
ទៅកាន់ទំព័រ៖