ព្រះត្រៃបិដក ភាគ ៤៣
តាក់តែងវចីសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងមនោសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ រមែងចូលទៅកាន់លោក មានទុក្ខខ្លះ មិនមានទុក្ខខ្លះ។ ផស្សៈទាំងឡាយ មានទុក្ខខ្លះ មិនមានទុក្ខខ្លះ តែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក មានទុក្ខខ្លះ មិនមានទុក្ខខ្លះ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ មានទុក្ខខ្លះ មិនមានទុក្ខខ្លះ ពាល់ត្រូវហើយ រមែងរងនូវវេទនា មានទុក្ខខ្លះ មិនមានទុក្ខខ្លះ ជាវេទនាមានសុខ និងទុក្ខលាយគ្នា ដូចមនុស្សពួកខ្លះ ទេវតាពួកខ្លះ វិនិបាតពួកខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បណ្ដាកម្មទាំង ៤នោះ ចេតនាដើម្បីលះកម្មខ្មៅ មានវិបាកខ្មៅឯណា ចេតនាដើម្បីលះកម្មស មានវិបាកសឯណា ចេតនាដើម្បីលះកម្មទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅទាំងសឯណា
ID: 636853749589670276
ទៅកាន់ទំព័រ៖