ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​មិន​ខ្មៅ​មិន​ស​ ​មាន​វិបាក​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ ​៤​ ​យ៉ាងនេះ​ ​ដែល​តថាគត​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បា្រ​ជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាសប្រាប់​។​
 [​៨៤​]​ ​គ្រានោះ​ ​ព្រាហ្មណ៍​ឈ្មោះ​ ​សិខា​មោគ្គល្លាន​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សិខា​មោគ្គល្លាន​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលពី​ថ្ងៃ​មុន​ៗ​ ​យូរ​មក​ហើយ​ ​មាណព​ឈ្មោះ​ ​សោ​ណ​កាយ​នៈ​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​មកដល់​ ​ក៏​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ថា​ ​ព្រះសមណគោតម​ ​បញ្ញត្ត​នូវ​ការ​មិន​ធ្វើ​នូវ​កម្ម​ទាំងពួង​ ​កាល​ព្រះអង្គ​បញ្ញត្ត​នូវ​ការ​មិន​ធ្វើ​នូវ​កម្ម​ទាំងពួង​ ​ឈ្មោះថា​ ​ពោល​ឧច្ឆេទ​ ​(​សេចក្ដី​ដាច់​សូន្យ​)​ ​នៃ​លោក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោក​នេះ​ជា​កម្ម​សច្ចៈ​ ​(​មានកម្ម​ជាស​ភាវៈ​)​ ​ជា​កម្ម​សមា​រម្ភ​ដ្ឋា​យី​ ​(​តាំង​ ​នៅ​ដោយ​ការ​ធ្វើ​កម្ម​)​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​មិនដែល​បានឃើញ​សោ​ណ​កាយ​ន​មាណព​សោះ​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636853749779581138
ទៅកាន់ទំព័រ៖