ព្រះត្រៃបិដក ភាគ ៤៣

​ការចរចា​ពាក្យ​ ​មាន​សភាព​យ៉ាងនោះ​ ​នឹង​មាន​មក​ពីណា​។​ ​ម្នាល​ព្រាហ្មណ៍​ ​កម្ម​ទាំង​ ​៤យ៉ាងនេះ​ ​តថាគត​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាសប្រាប់​។​ ​កម្ម​ ​៤យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​ ​ក៏​មាន​ ​ម្នាល​ព្រាហ្មណ៍​ ​កម្ម​ស​ ​មាន​វិ​បា​កស​ ​ក៏​មាន​ ​ម្នាល​ព្រាហ្មណ៍​ ​កម្ម​ទាំង​ខ្មៅ​ ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ ​ទាំង​ស​ ​ក៏​មាន​ ​ម្នាល​ព្រាហ្មណ៍​ ​កម្ម​មិន​ខ្មៅ​មិន​ស​ ​មាន​វិបាក​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​ ​ក៏​មាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុ​គ្គ​លពួល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​កាយសង្ខារ​ ​ប្រកបដោយ​ទោស​ ​តាក់តែង​វចីសង្ខារ​ ​ប្រកបដោយ​ទោស​ ​តាក់តែង​មនោ​សង្ខារ​ ​ប្រកបដោយ​ទោស​ ​លុះ​បុគ្គល​នោះ​ ​តាក់តែង​កាយសង្ខារ​ ​ប្រកបដោយ​ទោស​ ​តាក់តែង​វចីសង្ខារ​ ​ប្រកបដោយ​ទោស​ ​តាក់តែង​មនោ​សង្ខារ​ ​ប្រកបដោយ​ទោស​ហើយ​ ​រមែង​ចូល​ទៅកាន់​លោក​ប្រកបដោយ​ទុក្ខ​។​ ​ផស្សៈ​ទាំងឡាយ​ប្រកបដោយ​ទុក្ខ​ ​រមែង​ពាល់ត្រូវ​នូវ​បុគ្គល​នោះ​ ​ដែល​ចូល​ទៅកាន់​លោក​ ​ប្រកបដោយ​ទុក្ខ​។​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636853749956661266
ទៅកាន់ទំព័រ៖