ព្រះត្រៃបិដក ភាគ ៤៣
បុគ្គលនោះ កាលផស្សៈទាំងឡាយ ពាល់ត្រូវហើយ រមែងរងនូវវេទនាប្រកបដោយទុក្ខ មានសេចក្ដីលំបាកដោយពិត ដូចពួកសត្វដែលកើតក្នុងនរក។ ម្នាលព្រាហ្មណ៍ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលព្រាហ្មណ៍ ចុះកម្មស មានវិបាកស តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារមិនមានទោស តាក់តែងវចីសង្ខារមិនមានទោស តាក់តែងមនោសង្ខារ មិនមានទោស លុះបុគ្គលនោះ តាក់តែងកាយសង្ខារមិនមានទោស តាក់តែងវចីសង្ខារមិនមានទោស តាក់តែងមនោសង្ខារមិនមានទោសហើយ រមែងចូលទៅកាន់លោក ដែលមិនប្រកបដោយទុក្ខ។ ផស្សៈទាំងឡាយ ដែលមិនប្រកបដោយទុក្ខ រមែងពាល់ត្រូវ នូវបុគ្គលនោះ ដែលចូលទៅកាន់លោក ដែលមិនប្រកបដោយទុក្ខ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ មិនប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលនូវវេទនាមិនប្រកបដោយទុក្ខ មានតែសេចក្ដីសុខដោយពិត ដូចពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលព្រាហ្មណ៍ នេះហៅថា កម្មស មានវិបាកស។ ម្នាលព្រាហ្មណ៍ ចុះកម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅទាំងស តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ
ID: 636853750239507444
ទៅកាន់ទំព័រ៖