ព្រះត្រៃបិដក ភាគ ៤៣
ម្នាលព្រាហ្មណ៍ បណ្ដាកម្មទាំង ៤ នោះ ចេតនាដើម្បីលះបង់កម្មខ្មៅ មានវិបាកខ្មៅឯណា ចេតនាដើម្បីលះបង់កម្មស មានវិបាកសឯណា ចេតនាដើម្បីលះបង់កម្មទាំងខ្មៅទាំងស មានវិបាកទាំងខ្មៅ ទាំងសឯណា ម្នាលព្រាហ្មណ៍ នេះហៅថា កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម។ ម្នាលព្រាហ្មណ៍ កម្មទាំង ៤ យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយបា្រជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។
[៨៥] ម្នាលភិក្ខុទាំងឡាយ កម្ម ៤ យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់ ។ កម្ម ៤យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ
ID: 636853750826941043
ទៅកាន់ទំព័រ៖