ព្រះត្រៃបិដក ភាគ ៤៣

​ជា​អ្នកសម្លាប់​សត្វ​ ​ជា​អ្នក​លួច​ទ្រព្យ​គេ​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ជា​អ្នក​និយាយ​កុហក​ ​ជា​អ្នកផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ស​ ​មាន​វិ​បា​កស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​វៀរ​ស្រឡះ​ ​ចាក​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្ដីប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ស​ ​មាន​វិ​បា​កស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ទាំង​ខ្មៅ​ ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ ​ទាំង​ស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​កាយសង្ខារ​មានទោស​ខ្លះ​ ​មិន​មានទោស​ខ្លះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ទាំង​ខ្មៅ​ ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ទាំង​ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​មិន​ខ្មៅ​មិន​ស​ ​មាន​វិបាក​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​កម្ម​ទាំង​ ​៤​ ​នោះ​ ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​ឯណា​។​បេ​។​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636853750997920823
ទៅកាន់ទំព័រ៖