ព្រះត្រៃបិដក ភាគ ៤៣
ក៏សម្រេចនូវអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយ បានឆាប់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទលំបាក តែត្រាស់ដឹងឆាប់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែល កើតអំពីសេចក្តីស្ងប់ស្ងាត់នោះ ភិក្ខុនោះ ព្រោះស្ងប់ស្ងាត់ ចាកវិតក្កៈ វិចារៈ ក៏បានដល់ ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើត អំពីសមាធិ គឺបឋមជ្ឈាន ភិក្ខុ ព្រោះនឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតី ដឹងខ្លួនដោយប្រពៃផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គលដែលបាននូវតតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏បានដល់នូវ តតិយជ្ឈាននោះ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅនៃ សោមនស្ស និងទោមនស្ស ក្នុងកាលមុន
ID: 636853693587597140
ទៅកាន់ទំព័រ៖