ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ស​ ​មាន​វិ​បា​កស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​ ​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​ ​បិ​សុ​ណា​វាចា​ ​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នក​មិន​រំពៃ​ទ្រព្យ​អ្នកដទៃ​ ​មានចិត្ត​មិន​ព្យាបាទ​ ​មាន​សេចក្តី​យល់ឃើញ​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ស​ ​មាន​វិ​បា​កស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ទាំង​ខ្មៅ​ ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ ​ទាំង​ស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​កាយសង្ខារ​ ​មានទោស​ខ្លះ​ ​មិន​មានទោស​ខ្លះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ទាំង​ខ្មៅ​ ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ ​ទាំង​ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ ​មិន​ខ្មៅ​មិន​ស​ ​មាន​វិបាក​ ​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​កម្ម​ទាំង​ ​៤នោះ​ ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​ឯណា​។​បេ​។​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636853751387353097
ទៅកាន់ទំព័រ៖