ព្រះត្រៃបិដក ភាគ ៤៣
តាក់តែងកាយសង្ខារមិនមានទោស។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មស មានវិបាកស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។ សេចក្ដីយល់ឃើញត្រូវ។បេ។ ការដំកល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មទាំង ៤យ៉ាងនេះ តថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។
[៨៨] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្ម ៤យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន
ID: 636853751831018473
ទៅកាន់ទំព័រ៖