ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ទាំង​ខ្មៅ​ ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ ​ទាំង​ស​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​មិន​ខ្មៅ​មិន​ស​ ​មាន​វិបាក​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​កាយសង្ខារ​ ​ប្រកបដោយ​ទោស​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ស​ ​មាន​វិ​បា​កស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​កាយសង្ខារ​មិន​មានទោស​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ស​ ​មាន​វិ​បា​កស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ទាំង​ខ្មៅ​ ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ ​ទាំង​ស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​កាយសង្ខារ​ ​មានទោស​ខ្លះ​ ​មិន​មានទោស​ខ្លះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ទាំង​ខ្មៅ​ ​ទាំ​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ ​ទាំង​ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​មិន​ខ្មៅ​មិន​ស​ ​មាន​វិបាក​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​ ​តើ​ដូចម្ដេច​។​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636853752029539828
ទៅកាន់ទំព័រ៖