ព្រះត្រៃបិដក ភាគ ៤៣

​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​មិន​ខ្មៅ​មិន​ស​ ​មាន​វិបាក​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ទាំង​ ​៤យ៉ាងនេះ​ ​តថាគត​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាសប្រាប់​។​
 [​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤ប្រការ​ ​រមែង​កើត​ក្នុង​នរក​ ​ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​៤ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​កាយ​កម្ម​ប្រកបដោយ​ទោស​ ​១​ ​វចីកម្ម​ប្រកបដោយ​ទោស​ ​១​ ​មនោ​កម្ម​ប្រកបដោយ​ទោស​ ​១​ ​ទិដ្ឋិ​ប្រកបដោយ​ទោស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤ប្រការ​នេះ​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤ប្រការ​ ​រមែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដាក់​។​ ​ធម៌​ ​៤ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​កាយ​កម្ម​មិន​មានទោស​ ​១​ ​វចីកម្ម​មិន​មានទោស​ ​១​ ​មនោ​កម្ម​មិន​មានទោស​ ​១​ ​ទិដ្ឋិ​មិន​មានទោស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤នេះ​ ​រមែង​ទៅ​កើត​ក្នុង​ឋានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដាក់​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636853752228811226
ទៅកាន់ទំព័រ៖