ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមណៈ​ទី១​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​អស់​សំយោជនៈ​ ​៣​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​កិរិយា​មិន​ធា្ល​ក់​ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​មាន​កិរិយា​ត្រាស់​ដឹង​ប្រព្រឹត្តទៅ​ខាងមុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សមណៈ​ទី១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមណៈ​ទី២​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​អស់​សំយោជនៈ​ ​៣​ ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ស្រាលស្ដើង​ ​ជាស​ក​ទា​គាមិ​បុគ្គល​ ​នឹង​មកកាន់​លោក​នេះ​ម្ដងទៀត​ ​ហើយ​ទើប​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សមណៈ​ទី២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមណៈ​ទី៣​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​អស់​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​ជា​ឱបបាតិក​កំណើត​ ​បរិនិព្វាន​ក្នុង​ទីនោះ​ ​មិនបាន​វិលត្រឡប់​ចាកលោក​នោះ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សមណៈ​ទី៣​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមណៈ​ទី៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636853752575831074
ទៅកាន់ទំព័រ៖