ព្រះត្រៃបិដក ភាគ ៤៣
បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី៤។ ម្នាលភិក្ខុទាំងឡាយ សមណៈទី១ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី២ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៣ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៤ ក៏មានក្នុងធម្មវិន័យនេះ បរប្បវាទ (លទ្ធិ) ទាំងឡាយ សូន្យចាកពួកសមណៈដទៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបន្លឺនូវសីហនាទ ដោយប្រពៃយ៉ាងនេះចុះ។
[៩២] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ប្រការ កើតប្រាកដឡើងបាន ព្រោះអាស្រ័យសប្បុរស។ អានិសង្ស ៤ប្រការ តើដូចម្ដេចខ្លះ។ បុគ្គល (អាស្រ័យសប្បុរស) រមែងចំរើនដោយសីលដ៏ប្រសើរ រមែងចំរើនដោយសមាធិដ៏ប្រសើរ រមែងចំរើនដោយបញ្ញាដ៏ប្រសើរ រមែងចំរើនដោយវិមុត្តិដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ប្រការនេះ កើតឡើងប្រាកដបាន ព្រោះអាស្រ័យសប្បុរស។
ចប់ កម្មវគ្គ ទី៤។
ID: 636853752839716167
ទៅកាន់ទំព័រ៖