ព្រះត្រៃបិដក ភាគ ៤៣

​អាបត្តិ​ភយ​វគ្គ​ ​ទី៥​


 [​៩៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថា្វយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​អធិករណ៍​នោះ​ ​បាន​រម្ងាប់​ហើយ​ឬ​។​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អធិករណ៍​នោះ​ ​នឹង​រម្ងាប់​អំពី​ណា​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សទ្ធិវិហារិក​របស់​អនុ​រុទ្ធ​ ​ដ៏​មាន​អាយុ​ ​ឈ្មោះ​វា​ហិយៈ​ ​នៅតែ​ទទូច​ដើម្បី​បំបែក​សង្ឃ​ឥត​ឈប់ឈរ​ ​ក្នុង​រឿង​នោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ក៏​មិនឃើញ​មាន​ស្ដីថា​អ្វី​ ​សូ​មី្ប​តែ​ ​១ម៉ាត់​ក៏​គ្មាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ចុះ​អនុ​រុទ្ធ​ធ្លាប់​ចូលគំនិត​ ​ក្នុង​អធិករណ៍​ ​នា​កណ្ដាល​សង្ឃ​ ​ពីកាលណា​មក​ ​ម្នាល​អានន្ទ​ ​អធិករណ៍​ទាំងឡាយ​ណាមួយ​ ​កើតឡើង​ ​អធិករណ៍​ទាំងនោះ​ ​គួរតែ​អ្នក​ទាំងឡាយ​ផង​ ​សារីបុត្ត​ ​និង​មោគ្គល្លាន​ផង​ ​រម្ងាប់​ ​មិនមែនទេ​ឬ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​បាប​ ​កាលបើ​ឃើញច្បាស់​ ​នូវ​អំណាច​ប្រយោជន៍​ ​៤យ៉ាងនេះ​ ​រមែង​ត្រេកអរ​ ​ដោយ​ការ​បំបែក​សង្ឃ​។​ ​អំណាច​ប្រយោជន៍​ ​៤យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636853753391627735
ទៅកាន់ទំព័រ៖