ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​អានន្ទ​ ​ភិក្ខុ​បាប​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ទ្រុស្ដសីល​ ​មានធម៌​លាមក​ ​មានអំពើ​មិន​ស្អាត​ ​មានមារយាទ​គួរឲ្យ​អ្នកផង​រលឹក​ដោយ​សេចក្ដី​រង្កៀស​ ​បិទបាំង​អំពើអាក្រក់​ទុក​ ​មិនមែន​ជា​សមណៈ​ ​ប្ដេជ្ញា​ថា​ជា​សមណៈ​ ​មិនមែន​ជា​ព្រហ្មចារី​ ​ប្ដេជ្ញា​ថា​ជា​ព្រហ្មចារី​ ​ស្អុយ​ក្នុង​ ​មានចិត្ត​ទទឹក​ ​ដោយ​រាគាទិក្កិលេស​ ​ជា​មនុស្ស​ជ្រោកជ្រាក​ ​ភិក្ខុ​បាប​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ពួក​ភិក្ខុ​ដឹង​ថា​ ​អញ​ជា​ភិក្ខុ​ទ្រុស្ដសីល​ ​មានធម៌​លាមក​ ​មានអំពើ​មិន​ស្អាត​ ​មានមារយាទ​គួរឲ្យ​អ្នកផង​រលឹក​ដោយ​សេចក្ដី​រង្កៀស​ ​បិទបាំង​អំពើអាក្រក់​ទុក​ ​មិនមែន​ជា​សមណៈ​ ​ប្ដេជ្ញា​ថា​ជា​សមណៈ​ ​មិនមែន​ជា​ព្រហ្មចារី​ ​ប្ដេជ្ញា​ថា​ជា​ព្រហ្មចារី​ ​ស្អុយ​ក្នុង​ ​មានចិត្ត​ទទឹក​ ​ដោយ​រាគាទិក្កិលេស​ ​ជា​មនុស្ស​ជ្រោកជ្រាក​ ​កាល​ភិក្ខុ​ទាំងឡាយ​ ​ព្រមព្រៀង​គ្នា​ ​មុខ​ជា​នឹង​ធ្វើ​អញ​ឲ្យ​វិនាស​ ​បើ​បែកគ្នា​ហើយ​ ​នឹង​ធ្វើ​អញ​ឲ្យ​វិនាស​មិនបាន​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​បាប​ ​កាល​ឃើញច្បាស់​ ​នូវ​អំណាច​ប្រយោជន៍​ ​ទី១នេះ​ ​ទើប​ត្រេកអរ​ ​ដោយ​ការ​បំបែក​សង្ឃ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​បាប​ ​មាន​សេចក្ដីយល់​ខុស​ ​ប្រកប​ដោយ​អន្ដ​គ្គា​ហិ​ក​ទិដ្ឋិ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ពួក​ភិក្ខុ​ដឹង​ថា​ ​អញ​ជា​ភិក្ខុ​មាន​សេចក្ដីយល់​ខុស​ ​ប្រកប​ដោយ​អន្ដ​គ្គា​ហិ​ក​ទិដ្ឋិ​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636853753615080516
ទៅកាន់ទំព័រ៖