ព្រះត្រៃបិដក ភាគ ៤៣

​កាល​ភិក្ខុ​ទាំងឡាយ​ ​ព្រមព្រៀង​គ្នា​ ​មុខ​ជា​នឹង​ធ្វើ​អញ​ឲ្យ​វិនាស​ ​បើ​បែកគ្នា​ហើយ​ ​នឹង​ធ្វើ​អញ​ឲ្យ​វិនាស​មិនបាន​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​បាប​ ​កាល​ឃើញច្បាស់​ ​នូវ​អំណាច​ប្រយោជន៍​ ​ទី២នេះ​ ​ទើប​ត្រេកអរ​ ​ដោយ​ការ​បំបែក​សង្ឃ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​បាប​ ​មានការ​ចិញ្ចឹមជីវិត​ខុស​ ​សម្រេច​ជីវិត​ដោយ​មិច្ឆាជីវៈ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ពួក​ភិក្ខុ​ដឹង​ថា​ ​អញ​ជា​អ្នក​ចិញ្ចឹមជីវិត​ខុស​ ​សម្រេច​ជីវិត​ដោយ​មិច្ឆាជីវៈ​ ​កាល​ភិក្ខុ​ទាំងឡាយ​ ​ព្រមព្រៀង​គ្នា​ ​មុខ​ជា​នឹង​ធ្វើ​អញ​ឲ្យ​វិនាស​ ​បើ​បែកគ្នា​ហើយ​ ​នឹង​ធ្វើ​អញ​ឲ្យ​វិនាស​មិនបាន​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​បាប​ ​កាល​ឃើញច្បាស់​ ​នូវ​អំណាច​ប្រយោជន៍​ ​ទី៣នេះ​ ​ទើប​ត្រេកអរ​ ​ដោយ​ការ​បំបែក​សង្ឃ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​បាប​ ​ជា​អ្នក​ប្រា​ថា្ន​លាភ​ ​ប្រា​ថា្ន​សក្ការៈ​ ​ប្រា​ថា្ន​មិន​ឲ្យ​គេ​មើលងាយ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើ​ពួក​ភិក្ខុ​ដឹង​ថា​ ​អញ​ជា​អ្នក​ប្រា​ថា្ន​លាភ​ ​ប្រា​ថា្ន​សក្ការៈ​ ​ប្រាថ្នា​មិន​ឲ្យ​គេ​មើលងាយ​ ​កាល​ភិក្ខុ​ទាំងឡាយ​ ​ព្រមព្រៀង​គ្នា​ ​មុខ​ជា​នឹង​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​អញ​ឡើយ​ ​បើ​បែកគ្នា​ហើយ​ ​នឹង​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​អញ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​បាប​ ​កាល​ឃើញច្បាស់​ ​នូវ​អំណាច​ប្រយោជន៍​ ​ទី៤នេះ​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636853753792560667
ទៅកាន់ទំព័រ៖