ព្រះត្រៃបិដក ភាគ ៤៣

​ក្នុង​ទីនោះ​ ​មាន​បុរស​ ​១នាក់​ ​ឈរ​ក្នុង​ទី​ខ្ពស់​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បុរស​នេះ​ ​បាន​ធ្វើអំពើ​អាក្រក់​ ​ជា​អំពើ​គួរ​តិះដៀល​ ​គួរ​គេ​កាត់​ក្បាល​ទៅ​ហើយ​ហ៎្ន​ ​មើលចុះ​ហ៎្ន​ ​រាជបុរស​ ​ចាប់​បុរស​នោះ​ ​ចងស្លាបសេក​ឲ្យខ្ជាប់​ ​ដោយ​ខ្សែ​ដ៏​មាំ​ ​ហើយ​កោរត្រងោល​ ​ទួងស្គរ​ជ័យ​ ​ដែល​មាន​សំឡេង​ឮខ្លាំង​ ​នាំ​បណ្ដើរ​អាក្រោស​ ​សព្វ​ច្រក​ ​សព្វ​ផ្លូវ​ត្រឡែងកែង​ ​រួច​នាំចេញ​តាម​ទ្វារ​ខាងត្បូង​ ​ហើយ​កាត់​ក្បាល​ខាងត្បូង​ព្រះនគរ​ ​ឱ​ ​បុរស​នេះ​ ​មិន​គួរ​នឹង​ធ្វើបាប​កម្ម​ ​ជា​អំពើ​គួរ​ដល់​កិរិយា​កាត់​ក្បាល​ ​ដែល​មាន​សភាព​យ៉ាងនេះ​សោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច​សហធម្មិក​ណាមួយ​ ​ជា​ភិក្ខុ​ក្ដី​ ​ភិក្ខុនី​ក្ដី​ ​តាំង​ភយ​សញ្ញា​ ​(​សេចក្ដីសំគាល់​ថា​គួរខ្លាច​)​ ​ដ៏​ក្លៀវក្លា​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​បារាជិក​ ​ភយ​សញ្ញា​នុ៎ះ​ ​ក៏​ជាទី​សង្ឃឹម​បាន​ដល់​ភិក្ខុ​នោះ​ថា​ ​មិនទាន់​ត្រូវ​បារាជិក​ទេ​ ​ក៏​នឹង​មិន​ហ៊ាន​ឲ្យ​ត្រូវ​ ​ឬ​ត្រូវ​បារាជិក​ហើយ​ ​ក៏​នឹង​សំដែង​ឲ្យ​សមគួរ​ ​តាម​ធម៌​ ​(​សឹក​ចេញ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​បុរស​ស្លៀកដណ្ដប់​សំពត់ខ្មៅ​ ​រំសាយសក់​ ​លី​អង្រែ​ ​ដើរចូល​ទៅកាន់​ទីប្រជុំ​មហាជន​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636853754155021399
ទៅកាន់ទំព័រ៖