ព្រះត្រៃបិដក ភាគ ៤៣

​ប្រកាស​ ​(​សេចក្ដីខុស​របស់​ខ្លួន​)​ ​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​ចំរើន​ ​ខ្ញុំ​បាន​ធ្វើបាប​កម្ម​ ​ជា​អំពើ​គួរ​តិះដៀល​ ​គួរ​លី​អង្រែ​ ​អ្នក​ដ៏​មាន​អាយុ​ ​ពេញចិត្ត​ឲ្យ​ខ្ញុំ​ធ្វើអំពើ​យ៉ាងណា​ ​ខ្ញុំ​នឹង​ធ្វើអំពើ​យ៉ាងនោះ​។​ ​ក្នុង​ទីនោះ​ ​មាន​បុរស​មួយ​នាក់​ ​ឈរ​នៅក្នុង​ទី​ខ្ពស់​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បុរស​នេះ​ ​បាន​ធ្វើបាប​កម្ម​ ​ជា​អំពើ​គួរ​តិះដៀល​ ​គួរឲ្យ​លី​អង្រែ​ទៅ​ហើយ​ហ៎្ន​ ​មើលចុះ​ហ៎្ន​ ​បុរស​នេះ​ ​ស្លៀកដណ្ដប់​សំពត់ខ្មៅ​ ​រំសាយសក់​ ​លី​អង្រែ​ ​ដើរចូល​ទៅកាន់​ទីប្រជុំ​មហាជន​ ​ស្រែក​ប្រកាស​ ​(​សេចក្ដីខុស​របស់​ខ្លួន​)​ ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​ខ្ញុំ​បាន​ធ្វើបាប​កម្ម​ ​ជា​អំពើ​គួរ​តិះដៀល​ ​គួរឲ្យ​លី​អង្រែ​ ​អ្នក​ដ៏​មាន​អាយុ​ ​ពេញចិត្ត​ឲ្យ​ខ្ញុំ​ធ្វើអំពើ​យ៉ាងណា​ ​ខ្ញុំ​នឹង​ធ្វើអំពើ​យ៉ាងនោះ​ ​ឱ​ ​បុរស​នេះ​ ​មិន​គួរ​នឹង​ធ្វើបាប​កម្ម​ ​ដែល​គួរ​តិះដៀល​ ​គួរឲ្យ​លី​អង្រែ​ ​មាន​សភាព​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​នេះ​ ​មាន​ឧបមេយ្យ​ ​ដូច​សហធម្មិក​ណាមួយ​ ​ជា​ភិក្ខុ​ក្ដី​ ​ភិក្ខុនី​ក្ដី​ ​តាំង​ភយ​សញ្ញា​ ​(​សេចក្ដីសំគាល់​ថា​គួរខ្លាច​)​ ​ដ៏​ក្លៀវក្លា​ ​យ៉ាងនេះ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​សង្ឃាទិសេស​ ​ភយ​សញ្ញា​នោះ​ ​ក៏​ជាទី​សង្ឃឹម​បាន​ដល់​ភិក្ខុ​នោះ​ថា​ ​មិនទាន់​ត្រូវ​សង្ឃា​ទិ​សេសា​បត្តិ​ទេ​ ​ក៏​នឹង​មិន​ហ៊ាន​ឲ្យ​ត្រូវ​ ​ឬ​ត្រូវ​សង្ឃា​ទិ​សេសា​បត្តិ​ហើយ​ ​ក៏​នឹង​សំដែង​ ​ឲ្យ​សមគួរ​តាម​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​បុរស​ស្លៀកដណ្ដប់​សំពត់ខ្មៅ​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636853754342632129
ទៅកាន់ទំព័រ៖