ព្រះត្រៃបិដក ភាគ ៤៣

ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ ​បាដិទេសនីយ​ ​ភយ​សញ្ញា​នុ៎ះ​ ​ក៏​ជាទី​សង្ឃឹម​បាន​ដល់​ភិក្ខុ​នោះ​ថា​ ​មិនទាន់​ត្រូវ​បា​ដិ​ទេស​នី​យា​បត្តិ​ទេ​ ​ក៏​នឹង​មិន​ហ៊ាន​ឲ្យ​ត្រូវ​ ​ឬ​បើ​ត្រូវ​បា​ដិ​ទេស​នី​យា​បត្តិ​ហើយ​ ​ក៏​នឹង​សំដែង​ ​ឲ្យ​សមគួរ​តាម​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំង៤នេះ​ ​ហៅថា​ ​ភ័យ​កើត​ព្រោះ​អាបត្តិ​។​
 [​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ​ ​មាន​សិក្ខា​ជា​អានិសង្ស​ ​មាន​បញ្ញា​ជាកំពូល​ ​មាន​វិមុត្តិ​ជា​ខ្លឹម​ ​មានសតិ​ជា​អធិបតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ព្រហ្មចរិយៈ​ ​មាន​សិក្ខា​ជា​អានិសង្ស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សិក្ខា​(​១​)​ ​ជា​អភិ​សមា​ចារិកា​ ​ដែល​តថាគត​បាន​បញ្ញត្ត​ ​ដល់​ពួក​សាវក​ ​ក្នុង​សាសនា​នេះ​ ​ដើម្បី​ធ្វើ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះ​ថា្ល​ឡើង​ ​ពួក​ជន​ដែល​ជ្រះ​ថា្ល​ស្រាប់ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​សេចក្ដី​ជ្រះ​ថា្ល​ឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សិក្ខា​ជា​អភិ​សមា​ចារិកា​ ​ដែល​តថាគត​បាន​បញ្ញត្ត​ ​ដល់​ពួក​សាវក​ ​ដើម្បី​ធ្វើ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះ​ថា្ល​ ​ឲ្យ​ជ្រះ​ថា្ល​ឡើង​ ​ពួក​ជន​ ​ដែល​ជ្រះ​ថា្ល​ស្រាប់ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​សេចក្ដី​ជ្រះ​ថា្ល​ឡើង​ ​ដោយ​ប្រកា​រណា​ៗ​ ​សិក្ខាកាម​ភិក្ខុ​នោះ​ ​ក៏​ធ្វើ​មិន​ឲ្យ​ដាច់​ ​ធ្វើ​មិន​ឲ្យ​ធ្លុះ​ ​ធ្វើ​មិន​ឲ្យ​ពពាល​ ​ធ្វើ​មិន​ឲ្យ​ពព្រុស​ ​ក្នុង​សិក្ខា​នោះ​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ដោយ​ប្រកា​រនោះៗ​។​ ​
​(​១​)​ ​ទំនៀម​របស់​ភិក្ខុ​ដែល​គួរ​រក្សា​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636853754985348891
ទៅកាន់ទំព័រ៖