ព្រះត្រៃបិដក ភាគ ៤៣
[១០២] ម្នាលភិក្ខុទាំងឡាយ វោហារមិនប្រសើរនេះ មាន៤យ៉ាង។ វោហារមិនប្រសើរ ៤ គឺអ្វីខ្លះ។ គឺឃើញ ពោលថាមិនឃើញ ១ ឮ ពោលថាមិនឮ ១ ធុំក្លិន
(១) ពោលថាមិនធុំក្លិន ១ ដឹង ពោលថាមិនដឹង ១។ ម្នាលភិក្ខុទាំងឡាយ នេះជាវោហារមិនប្រសើរ ៤យ៉ាង។
[១០៣ ] ម្នាលភិក្ខុទាំងឡាយ វោហារប្រសើរនេះ មាន៤យ៉ាង។ វោហារប្រសើរ ៤ គឺអ្វីខ្លះ។ គឺឃើញ ពោលថាឃើញ ១ ឮ ពោលថាឮ ១ ធុំក្លិន ពោលថាធុំក្លិន ១ ដឹង ពោលថាដឹង ១។ ម្នាលភិក្ខុទាំងឡាយ នេះជាវោហារប្រសើរ ៤យ៉ាង។
ចប់ អាបត្តិភយវគ្គ ទី៥។
ឧទ្ទាននៃវគ្គនោះគឺ
និយាយអំពីភិក្ខុទំលាយសង្ឃ ៤យ៉ាង អំពីភ័យកើតអំពីអាបត្តិ ៤យ៉ាង អំពីអានិសង្សនៃព្រហ្មចរិយៈ ៤យ៉ាង មានសិក្ខា ជាអានិសង្សជាដើម អំពីដំណេក ៤យ៉ាង អំពីថូបារហបុគ្គល ៤ពួក អំពីហេតុចំរើនបញ្ញា ៤យ៉ាង អំពីធម៌មានឧបការៈច្រើន ដល់មនុស្ស ៤យ៉ាង អំពីវោហារ ៤យ៉ាង ទាំង២ចំណែក។
(១) ធុំក្លិន ក្រេបជញ្ជក់រស ពាល់ត្រូវនូវផោដ្ឋព្វៈ។
ID: 636853756850645580
ទៅកាន់ទំព័រ៖