ព្រះត្រៃបិដក ភាគ ៤៣
[១០៥] ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមិនប្រសើរនេះ មាន៤យ៉ាង។ ការស្វែងរកមិនប្រសើរ ៤យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ខ្លួនឯងជាអ្នកមានជរាជាធម្មតា ក៏ស្វែងរកជរាធម៌ថែមទៀត ខ្លួនឯងជាអ្នកមានព្យាធិជាធម្មតា ក៏ស្វែងរកព្យាធិធម៌ថែមទៀត ខ្លួនឯងជាអ្នកមានមរណៈ ជាធម្មតា ក៏ស្វែងរកមរណៈធម៌ថែមទៀត ខ្លួនឯងជាអ្នកមានសេចក្ដីសៅហ្មងជាធម្មតា ក៏ស្វែងរកសេចក្ដីសៅហ្មងថែមទៀត។ ម្នាលភិក្ខុទាំងឡាយ នេះជាការស្វែងរកមិនប្រសើរ ៤យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកប្រសើរ មាន៤យ៉ាង។ ការស្វែងរកប្រសើរ ៤យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ខ្លួនឯងជាអ្នកមានជរាជាធម្មតា ដឹងច្បាស់នូវទោសក្នុងជរាធម៌ ក៏ស្វែងរកនូវធម៌មិនជរា ដ៏ក្សេមចាកយោគៈដ៏ប្រសើរ គឺព្រះនិព្វាន ខ្លួនឯងជាអ្នកមានព្យាធិជាធម្មតា ដឹងច្បាស់នូវទោសក្នុងព្យាធិធម៌ ក៏ស្វែងរកធម៌មិនមានព្យាធិ ក្សេមចាកយោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន ខ្លួនឯងជាអ្នកមានមរណៈជាធម្មតា ដឹងច្បាស់នូវទោសក្នុងមរណៈធម៌ ក៏ស្វែងរកធម៌មិនស្លាប់ ក្សេមចាកយោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន ខ្លួនឯងជាអ្នកមានសេចក្ដីសៅហ្មងជាធម្មតា ដឹងច្បាស់នូវទោសក្នុងសេចក្ដីសៅហ្មង
ID: 636853757286650518
ទៅកាន់ទំព័រ៖