ព្រះត្រៃបិដក ភាគ ៤៣

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែងធម៌​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​សូម​ព្រះ​សុគត​សំដែងធម៌​ ​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ធ្វើ​ម្ដេច​ហ្ន៎​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដឹងសេចក្ដី​ ​នៃ​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ ​ធ្វើ​ម្ដេច​ហ្ន៎​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​បាន​ទទួល​មត៌ក​នៃ​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តណ្ហា​របស់​ភិក្ខុ​ ​កាល​កើតឡើង​ ​រមែង​កើតឡើង​ ​ក្នុង​វត្ថុ​ណា​ ​ការ​កើត​នៃ​តណ្ហា​ ​(​ក្នុង​វត្ថុ​នោះ​)​ ​មាន៤ប្រការ​។​ ​តណ្ហា​ ​៤ប្រការ​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តណ្ហា​របស់​ភិក្ខុ​ ​កាល​កើតឡើង​ ​រមែង​កើតឡើង​ព្រោះ​ហេតុ​ចីវរ​ ​១​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តណ្ហា​របស់​ភិក្ខុ​ ​កាល​កើតឡើង​ ​រមែង​កើតឡើង​ព្រោះ​ហេតុ​បិណ្ឌបាត​ ​១​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តណ្ហា​របស់​ភិក្ខុ​ ​កាល​កើតឡើង​ ​រមែង​កើតឡើង​ព្រោះ​ហេតុ​សេនាសនៈ​ ​១​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តណ្ហា​របស់​ភិក្ខុ​ ​កាល​កើតឡើង​ ​រមែង​កើតឡើង​ ​ព្រោះ​ហេតុ​ភព​តូច​ ​និង​ភព​ធំ​ ​ដូច្នេះ​ ​១​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​នេះ​ជា​តណ្ហា​របស់​ភិក្ខុ​ ​កាល​កើតឡើង​ ​រមែង​កើតឡើង​ ​ក្នុង​វត្ថុ​ណា​ ​ការ​កើត​នៃ​តណ្ហា​ ​(​ក្នុង​វត្ថុ​នោះ​)​ ​មាន៤យ៉ាង​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាល​តណ្ហា​ ​ដែល​ភិក្ខុ​បាន​លះបង់​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​ ​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​ជា​ធម្មតា​។​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636853757695323892
ទៅកាន់ទំព័រ៖