ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ភិក្ខុ​នេះ​ហៅថា​ ​បាន​ផ្តាច់​តណ្ហា​ ​បាន​រលាស់ចោល​សញ្ញោជនៈ​ ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ព្រោះ​លះ​មានះ​បាន​ដោយ​ប្រពៃ​។​ ​លំដាប់នោះ​ ​មា​លុង្ក្យ​បុត្រ​ដ៏​មាន​អាយុ​ ​បាន​ទទួល​ពុទ្ធឱវាទ​នេះ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចេញទៅ​។​ ​តមក​ ​មា​លុង្ក្យ​បុត្រ​ដ៏​មាន​អាយុ​ ​តែម្នាក់ឯង​ ​ចេញ​ចាក​ពួក​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​កំចាត់​បង់​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ពួក​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​មិនយូរ​ប៉ុន្មាន​ ​លោក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​មាន​ព្រហ្មចរិយៈ​ជាទីបំផុត​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​មា​លុង្ក្យ​បុត្រ​ដ៏​មាន​អាយុ​ ​បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636853757944668154
ទៅកាន់ទំព័រ៖