ព្រះត្រៃបិដក ភាគ ៤៣

​ដល់​នូវ​ភាព​ស្ដុកស្ដម្ភ​ ​ក្នុង​ភោគៈ​ទាំងឡាយ​ ​ហើយ​ឋិតថេរ​នៅ​បាន​យូរ​ ​ត្រកូល​ទាំងអស់​នោះ​ ​ចំរើន​ព្រោះ​ហេតុ​ ​៤ប្រការ​នេះ​ ​ឬក៏​បណ្ដា​ហេតុ​ទាំងនោះ​ ​ហេតុ​ណាមួយ​។​
 [​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​ ​របស់​ព្រះរាជា​ ​ប្រកបដោយ​អង្គ​ ​៤​ ​គួរ​ដល់​ព្រះរាជា​ ​ជា​រាជ​ភោ​គ្គៈ​ ​រាប់ថាជា​អង្គ​របស់​ព្រះរាជា​បាន​។​ ​អង្គ​ ​៤​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អស្សា​ជា​នីយៈ​ដ៏​ប្រសើរ​ ​របស់​ព្រះរាជា​ ​ក្នុង​លោក​នេះ​ ​ជា​សេះ​បរិបូណ៌​ដោយ​សម្បុរ​ ​១​ ​បរិបូណ៌​ដោយ​កម្លាំង​ ​១​ ​បរិបូណ៌​ដោយ​ល្បឿន​ ​១​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អស្សា​ជា​នី​យ​ដ៏​ប្រសើរ​ ​របស់​ព្រះរាជា​ ​ប្រកបដោយ​អង្គ​ ​៤នេះ​ ​ទើប​គួរ​ដល់​ព្រះរាជា​ ​ជា​រាជ​ភោ​គ្គៈ​ ​រាប់ថាជា​អង្គ​ ​របស់​ព្រះរាជា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤ប្រការ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ទើប​ជា​អ្នក​គួរ​ទទួល​វត្ថុ​ ​ដែលគេ​បង្អោន​ចូល​មក​បូជា​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ធម៌​ ​៤ប្រការ​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សម្បុរ​ ​១​ ​បរិបូណ៌​ដោយ​កម្លាំង​ ​១​ ​បរិបូណ៌​ដោយ​ល្បឿន​ ​១​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​១​។​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636853758327390044
ទៅកាន់ទំព័រ៖