ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សម្បុរ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​។​បេ​។​ ​សមាទាន​ ​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សម្បុរ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​កម្លាំង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រារព្ធ​សេចក្ដីព្យាយាម​ ​ដើម្បី​លះបង់​អកុសលធម៌​ទាំងឡាយ​ ​ឲ្យ​កុសលធម៌​ទាំងឡាយ​កើតឡើង​ ​ខំព្យាយាម​ ​ខ្នះខ្នែង​ ​មិន​លះបង់​ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​កម្លាំង​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្វាក់​លាភ​ ​ចំពោះ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គ្រឿងបរិក្ខារ​ ​គឺ​ថ្នាំ​ ​ជា​បច្ច័យ​ដល់​អ្នកមាន​ជំងឺ​។​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636853758519801050
ទៅកាន់ទំព័រ៖