ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤យ៉ាងនេះ​ ​ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ទាន​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​
 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​ ​របស់​ព្រះរាជា​ ​ប្រកបដោយ​អង្គ​ ​៤​ ​ទើប​គួរ​ដល់​ព្រះរាជា​ ​ជា​រាជ​ភោ​គ្គៈ​ ​រាប់ថាជា​អង្គ​របស់​ព្រះរាជា​បាន​។​ ​អង្គ​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​ ​របស់​ព្រះរាជា​ ​ក្នុង​លោក​នេះ​ ​បរិបូណ៌​ដោយ​សម្បុរ​ ​១​ ​បរិបូណ៌​ដោយ​កម្លាំង​ ​១​ ​បរិបូណ៌​ដោយ​ល្បឿន​ ​១​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​ ​របស់​ព្រះរាជា​ ​ប្រកបដោយ​អង្គ​ទាំង​ ​៤នេះ​ ​ទើប​គួរ​ដល់​ព្រះរាជា​ ​ជា​រាជ​ភោ​គ្គៈ​ ​រាប់ថាជា​អង្គ​របស់​ព្រះរាជា​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដ៏​ប្រកបដោយ​ធម៌​ ​៤ប្រការ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ទាន​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​ស្រែបុណ្យ​ ​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ធម៌​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សម្បុរ​ ​១​ ​បរិបូណ៌​ដោយ​កម្លាំង​ ​១​ ​បរិបូណ៌​ដោយ​ល្បឿន​ ​១​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​១​។​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636853758727022902
ទៅកាន់ទំព័រ៖