ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​កំពស់​ ​និង​ទំហំ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ទាំង​ ​៤យ៉ាងនេះ​ ​ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ទាន​ ​ដែល​បុគ្គល​នាំមក​បូជា​។​បេ​។​ ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ ​នៃ​សត្វលោក​។​
 [​១១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​នេះ​ ​មាន៤យ៉ាង​។​ ​កម្លាំង​ ​៤យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​កម្លាំង​គឺ​វីរិយៈ​ ​១​ ​កម្លាំង​គឺ​សតិ​ ​១​ ​កម្លាំង​គឺ​សមាធិ​ ​១​ ​កម្លាំង​គឺ​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​កម្លាំង​ ​៤យ៉ាង​។​
 [​១១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤ប្រការ​ ​មិន​គួរ​សេព​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃតូច​ ​ព្រៃធំ​បាន​។​ ​ធម៌​ ​៤ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ប្រកបដោយ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​ជា​អ្ន​ក​អ័​ប្ប​ឥត​ប្រាជ្ញា​ ​លលា​ ​ឆ្កួតទឹកមាត់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤យ៉ាងនេះ​ ​មិន​គួរ​សេព​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃតូច​ ​ព្រៃធំ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤​ ​ទើប​គួរ​សេព​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃតូច​ ​ព្រៃធំ​បាន​។​ ​ធម៌​ ​៤ប្រការ​ ​គឺ​អ្វីខ្លះ​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636853759156987495
ទៅកាន់ទំព័រ៖