ព្រះត្រៃបិដក ភាគ ៤៣
គឺភិក្ខុប្រកបដោយនេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ ១ អ្នកមានប្រាជ្ញា មិនលលា មិនឆ្កួតទឹកមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤យ៉ាងនេះ ទើបគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន។
[១១៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ ជាមនុស្សពាល មិនឈ្លាស ជាអសប្បុរស រមែងបរិហារខ្លួន ដូចដើមឈើ ដែលគាស់ឫសចោល ងាប់ពាក់កណ្ដាល ជាអ្នកប្រកបដោយទោសផង ដែលពួកវិញ្ញូជនតិះដៀលផង រមែងបាននូវរបស់មិនជាបុណ្យដ៏ច្រើនផង។ ធម៌ ៤យ៉ាង គឺអ្វីខ្លះ។ គឺកាយកម្ម ប្រកបដោយទោស ១ វចីកម្ម ប្រកបដោយទោស ១ មនោកម្ម ប្រកបដោយទោស ១ ទិដ្ឋិប្រកបដោយទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ៤យ៉ាងនេះ ជាមនុស្សពាល មិនឈ្លាស ជាអសប្បុរស រមែងបរិហារខ្លួន ដូចជាដើមឈើ ដែលគាស់ឫសចោល ងាប់ពាក់កណ្ដាល ជាអ្នកប្រកបដោយទោសផង ដែលពួកវិញ្ញូជនតិះដៀលផង បាននូវរបស់មិនមែនជាបុណ្យដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង ជាបណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស រមែងបរិហារខ្លួន ដូចដើមឈើ ដែលមិនបានគាស់ឫសចោល មិនងាប់ពាក់កណ្ដាល ជាអ្នកមិនមានទោសផង
ID: 636853759369559653
ទៅកាន់ទំព័រ៖