ព្រះត្រៃបិដក ភាគ ៤៣
            
        
        
            
            
                
                ជាអ្នកវៀរចាកកាមេសុមិច្ឆាចារដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកកាមេសុមិច្ឆាចារ ពេញចិត្តក្នុងការវៀរចាកកាមេសុមិចា្ឆចារ ពោលសរសើរការវៀរចាកកាមេសុមិច្ឆាចារ។ អម្បាលនេះ។បេ។
 [១១៧] ជាអ្នកនិយាយកុហក ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងមុសាវាទ ពេញចិត្តក្នុងមុសាវាទ ពោលសរសើរមុសាវាទ។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកមុសាវាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកមុសាវាទ ពេញចិត្តក្នុងការវៀរចាកមុសាវាទ ពោលសរសើរការវៀរចាកមុសាវាទ។ អម្បាលនេះ។បេ។
 [១១៨] ជាអ្នកពោលពាក្យញុះញង់ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងបិសុណាវាចា ពេញចិត្តក្នុងបិសុណាវាចា ពោលសរសើរបិសុណាវាចា។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកបិសុណាវាចា ដោយខ្លួនឯង 
            
            
         
        
            
                ID: 636853760439400845 
                
            
            
                ទៅកាន់ទំព័រ៖