ព្រះត្រៃបិដក ភាគ ៤៣

ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការ​វៀរចាក​បិ​សុ​ណា​វាចា​ ​ពេញចិត្ត​ក្នុង​ការ​វៀរចាក​បិ​សុ​ណា​វាចា​ ​ពោល​សរសើរ​ការ​វៀរចាក​បិ​សុ​ណា​វាចា​។​ ​អម្បាល​នេះ​។​បេ​។​
 [​១១៩​]​ ​ជា​អ្នក​និយាយ​ពាក្យ​អាក្រក់​ ​ដោយខ្លួនឯង​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ផរុសវាចា​ ​ពេញចិត្ត​ ​ក្នុង​ផរុសវាចា​ ​ពោល​សរសើរ​ផរុសវាចា​។​ ​អម្បាល​នេះ​។​បេ​។​ ​ជា​អ្នក​វៀរចាក​ផរុសវាចា​ ​ដោយខ្លួនឯង​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការ​វៀរចាក​ផរុសវាចា​ ​ពេញចិត្ត​ ​ក្នុង​ការ​វៀរចាក​ផរុសវាចា​ ​ពោល​សរសើរ​ការ​វៀរចាក​ផរុសវាចា​។​ ​អម្បាល​នេះ​។​បេ​។​
 [​១២០​]​ ​ជា​អ្នកពោល​ពាក្យ​ឥតប្រយោជន៍​ ​ដោយខ្លួនឯង​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​សម្ផ​ប្ប​លា​បៈ​ ​ពេញចិត្ត​ ​ក្នុង​សម្ផ​ប្ប​លា​បៈ​ ​ពោល​សរសើរ​សម្ផ​ប្ប​លា​បៈ​។​ ​អម្បាល​នេះ​។​បេ​។​ ​ជា​អ្នក​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​ដោយខ្លួនឯង​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636853760691615270
ទៅកាន់ទំព័រ៖