ព្រះត្រៃបិដក ភាគ ៤៣

 ​[​១២២​]​ ​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ ​ដោយខ្លួនឯង​ ​ដឹកនាំ​បុគ្គល​ដទៃ​ក្នុង​ព្យាបាទ​ ​ពេញចិត្ត​ ​ក្នុង​ព្យាបាទ​ ​ពោល​សរសើរ​ព្យាបាទ​។​ ​អម្បាល​នេះ​។​បេ​។​ ​ជា​អ្នកមាន​ចិត្ត​មិន​ព្យាបាទ​ ​ដោយខ្លួនឯង​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការ​មិន​ព្យាបាទ​ ​ពេញចិត្ត​ ​ក្នុង​ការ​មិន​ព្យាបាទ​ ​ពោល​សរសើរ​ការ​មិន​ព្យាបាទ​។​ ​អម្បាល​នេះ​។​បេ​។​
 [​១២៣​]​ ​ជា​អ្នក​យល់​ខុស​ ​ដោយខ្លួនឯង​ ​ដឹកនាំ​បុគ្គល​ដទៃ​ក្នុង​សេចក្ដីយល់​ខុស​ ​ពេញចិត្ត​ ​ក្នុង​សេចក្ដីយល់​ខុស​ ​ពោល​សរសើរ​សេចក្ដីយល់​ខុស​។​ ​អម្បាល​នេះ​។​បេ​។​ ​ជា​អ្នក​យល់​ត្រូវ​ដោយខ្លួនឯង​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​សេចក្ដីយល់​ត្រូវ​ ​ពេញចិត្ត​ ​ក្នុង​សេចក្ដីយល់​ត្រូវ​ ​ពោល​សរសើរ​សេចក្ដីយល់​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤នេះ​ ​រមែង​កើត​ក្នុង​ឋានសួគ៌​ ​ដូច​គេ​នាំទៅ​ដាក់​។​

​ចប់​ ​កម្មបថ​វគ្គ​ ​ទី៧​។​

ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636853761155731816
ទៅកាន់ទំព័រ៖