ព្រះត្រៃបិដក ភាគ ៤៣

​ពួក​សូត្រ​ដែល​មិន​សង្រ្គោះ​ដោយ​បណ្ណា​សក​


 [​១២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤ប្រការ​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៤ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជា​បុគ្គល​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្ដី​ដឹង​ល្អ​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​.​.​.​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ទាំងឡាយ​ ​.​.​.​ ​ពិចារណា​រឿយ​ ​ៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​បុគ្គល​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្ដី​ដឹង​ល្អ​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤នេះ​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤ប្រការ​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៤ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​សង្វាត​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​ដម្កល់​ចិត្ត​ ​ដើម្បី​បិទ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ដែល​មិនទាន់​កើត​ ​មិន​ឲ្យ​កើតឡើង​ ​ដើម្បី​លះបង់​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​.​.​.​ ​ដើម្បី​ញុំាង​កុសលធម៌​ទាំងឡាយ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ ​.​.​.​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636853761408446271
ទៅកាន់ទំព័រ៖