ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ កាលកប្បត្រឡប់ចំរើន តាំងមានឡើងវិញ ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ កាលកប្បតាំងនៅក្នុងចន្លោះ ចំរើន តាំងមានឡើង ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ នៃកប្ប មាន ៤ យ៉ាងនេះឯង។
[៧] ម្នាលភិក្ខុទាំងឡាយ រោគនេះ មាន ២ យ៉ាង។ រោគ ២យ៉ាង គឺអ្វីខ្លះ។ គឺកាយិករោគ (រោគកាយ) ១ ចេតសិករោគ (រោគចិត្ត) ១។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ រមែងប្រាកដដោយកាយិករោគ តែងប្តេជ្ញាថា មិនមានរោគអស់ ១ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ២ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៣ឆ្នាំ ក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់៤ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគអស់ ៥ ឆ្នាំក៏មាន
ID: 636853689336003963
ទៅកាន់ទំព័រ៖